وَإِذْ قَالَتْ أُمَّةٌ مِّنْهُمْ لِمَ تَعِظُونَ قَوْمًا ٱللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا قَالُوا۟ مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេបាននិយាយថា៖ ហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះនឹងបំផ្លាញពួកគេ ឬដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត? ពួកគេ(អ្នកដែលណែនាំ)បាននិយាយថា៖ (ពួកយើងណែនាំដល់ពួកគេ)គឺដើម្បីជាហេតុផលសំអាងមួយចំពោះព្រះជាម្ចាស់របស់ពួកអ្នក ហើយនិងសង្ឃឹមថា ពួកគេនឹងកោតខ្លាច។
Khmer Translation - Islamic Community Development Association(ចូរចងចាំ)នៅពេលដែលប្រជាជាតិមួយនៃពួកគេបាន និយាយថាៈ តើហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះ ជិតនឹងបំផ្លាញពួកគេ ឬធ្វើទារុណកម្មពួកគេនូវទារុណកម្មយ៉ាងខ្លាំង ក្លានោះ? ពួកគេ(អ្នកណែនាំ)បានតបថាៈ គឺដើម្បីដោះសាចំពោះ ម្ចាស់របស់ពួកអ្នក ហើយសង្ឃឹមថាពួកគេនឹងកោតខ្លាចអល់ឡោះ។