يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ تُوبُوٓا۟ إِلَى ٱللَّهِ تَوْبَةً نَّصُوحًا عَسَىٰ رَبُّكُمْ أَن يُكَفِّرَ عَنكُمْ سَيِّـَٔاتِكُمْ وَيُدْخِلَكُمْ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ يَوْمَ لَا يُخْزِى ٱللَّهُ ٱلنَّبِىَّ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ نُورُهُمْ يَسْعَىٰ بَيْنَ أَيْدِيهِمْ وَبِأَيْمَٰنِهِمْ يَقُولُونَ رَبَّنَآ أَتْمِمْ لَنَا نُورَنَا وَٱغْفِرْ لَنَآ إِنَّكَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងលុបបំបាត់ពីពួកអ្នកនូវប្រការអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីវា(នៅថ្ងៃបរលោក) គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដាអ្នកដែលមានជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងពីខាងមុខ និងខាងស្ដាំពួកគេ(ពេលឆ្លងស្ពានស៊ីរ៉ត)។ ពួកគេបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបំពេញនូវពន្លឺសម្រាប់យើងខ្ញុំ (រហូតឆ្លងផុតស្ពានស៊ីរ៉ត) និងសូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ព្រះអង្គមានអានុភាពលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកសារភាពទោស កំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស(មិនវិលទៅ សាងបាបកម្មវិញជាដាច់ខាត)។ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹង លុបបំបាត់នូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់់នឹងបញ្ចូល ពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ (ចូរ ចងចាំ)នៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យណាពី និងបណ្ដាអ្នកដែល រួមជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំង នៅខាងមុខ និងនៅខាងស្ដាំរបស់ពួកគេ ដោយពួកគេបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យ នៅភ្លឺចែងចាំងសម្រាប់ពួកយើង និងអភ័យទោសឱ្យពួកយើងផង ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។