caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Talaaq វាក្យខណ្ឌ 6

ម៉ាឌីណah · revelation order 99 · 65:6

أَسْكِنُوهُنَّ مِنْ حَيْثُ سَكَنتُم مِّن وُجْدِكُمْ وَلَا تُضَآرُّوهُنَّ لِتُضَيِّقُوا۟ عَلَيْهِنَّ وَإِن كُنَّ أُو۟لَٰتِ حَمْلٍ فَأَنفِقُوا۟ عَلَيْهِنَّ حَتَّىٰ يَضَعْنَ حَمْلَهُنَّ فَإِنْ أَرْضَعْنَ لَكُمْ فَـَٔاتُوهُنَّ أُجُورَهُنَّ وَأْتَمِرُوا۟ بَيْنَكُم بِمَعْرُوفٍ وَإِن تَعَاسَرْتُمْ فَسَتُرْضِعُ لَهُۥٓ أُخْرَىٰ

Khmer Translation - Rowwad Translation Centerចូរពួកអ្នកឲ្យពួកនាង(ភរិយាដែលស្ថិតក្នុងអ៊ិតហ្ទះ)ស្នាក់នៅកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកកុំបង្កការលំបាកដល់ពួកនាងដែលជាហេតុធ្វើឱ្យពួកនាងមានភាពតានតឹងឱ្យសោះ។ ហើយប្រសិនបើពួកនាងមានគភ៌ ចូរពួកអ្នកផ្គត់ផ្គង់ជីវភាពដល់ពួកនាង រហូតដល់ពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួល(នៃការបំបៅ)នោះផង ហើយចូរពិភាក្សាគ្នារវាងពួកអ្នក(ពីកម្រៃឈ្នួលនៃការបំបៅ)ដោយសមរម្យ។ តែប្រសិនបើពួកអ្នកមិនឯកភាពគ្នាទេនោះ ចូរឱ្យគេ(ឪពុក)រកអ្នកបំបៅផេ្សងទៀតចុះ។
Khmer Translation - Islamic Community Development Associationចូរពួកអ្នកផ្ដល់កន្លែងឱ្យពួកនាង(ភរិយាដែលលែងលះមិន ទាន់ដាច់ស្រឡះ)នៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាព របស់ពួកអ្នក។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាង ជាហេតុធ្វើឱ្យពួកនាងមានការចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើពួកនាងមានគភ៌ ចូរពួកអ្នកបរិច្ចាគឱ្យពួកនាងរហូត ទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូន ឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលរបស់ពួកនាង ហើយ ចូរប្រឹក្សាគ្នារវាងពួកអ្នក(ស្វាមីនិងភរិយា)ក្នុងវិធីមួយដ៏សមរម្យ។ ប្រសិនបើអ្នកទាំងពីរមិនឯកភាពគ្នា ចូរអ្នក(ឪពុក)រកអ្នកបំបៅ ផេ្សងទៀតមកជំនួស។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70