caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Talaaq វាក្យខណ្ឌ 11

ម៉ាឌីណah · revelation order 99 · 65:11

رَّسُولًا يَتْلُوا۟ عَلَيْكُمْ ءَايَٰتِ ٱللَّهِ مُبَيِّنَٰتٍ لِّيُخْرِجَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَمَن يُؤْمِنۢ بِٱللَّهِ وَيَعْمَلْ صَٰلِحًا يُدْخِلْهُ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَآ أَبَدًا قَدْ أَحْسَنَ ٱللَّهُ لَهُۥ رِزْقًا

Khmer Translation - Rowwad Translation Centerនោះគឺអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដោយគាត់សូត្រនូវវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្តាប់ដើម្បីបញ្ចេញបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលពីភាពងងឹតទៅកាន់ពន្លឺ។ ហើយជនណាដែលមានជំនឿលើអល់ឡោះ និងបានសាងទង្វើកុសល រូបគេនឹងត្រូវគេបញ្ចូលទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះទ្រង់ប្រទានដល់គេនូវលាភសក្ការៈដ៏ប្រសើរបំផុត(ក្នុងឋានសួគ៌)។
Khmer Translation - Islamic Community Development Association(អល់ឡោះបានបញ្ជូន)អ្នកនាំសារម្នាក់(មូហាំម៉ាត់) ដើម្បីសូត្រអាយ៉ាត់ៗរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្លាប់ ដើម្បីគេធ្វើឱ្យបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវចាកផុតពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ(មាន ជំនឿ)។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងបានសាង អំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ជាការពិតណាស់ អល់ឡោះបានផ្ដល់លាភសក្ការៈ ដ៏ប្រសើរបំផុតដល់គេ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70