caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Mumtahana វាក្យខណ្ឌ 10

ម៉ាឌីណah · revelation order 91 · 60:10

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا جَآءَكُمُ ٱلْمُؤْمِنَٰتُ مُهَٰجِرَٰتٍ فَٱمْتَحِنُوهُنَّ ٱللَّهُ أَعْلَمُ بِإِيمَٰنِهِنَّ فَإِنْ عَلِمْتُمُوهُنَّ مُؤْمِنَٰتٍ فَلَا تَرْجِعُوهُنَّ إِلَى ٱلْكُفَّارِ لَا هُنَّ حِلٌّ لَّهُمْ وَلَا هُمْ يَحِلُّونَ لَهُنَّ وَءَاتُوهُم مَّآ أَنفَقُوا۟ وَلَا جُنَاحَ عَلَيْكُمْ أَن تَنكِحُوهُنَّ إِذَآ ءَاتَيْتُمُوهُنَّ أُجُورَهُنَّ وَلَا تُمْسِكُوا۟ بِعِصَمِ ٱلْكَوَافِرِ وَسْـَٔلُوا۟ مَآ أَنفَقْتُمْ وَلْيَسْـَٔلُوا۟ مَآ أَنفَقُوا۟ ذَٰلِكُمْ حُكْمُ ٱللَّهِ يَحْكُمُ بَيْنَكُمْ وَٱللَّهُ عَلِيمٌ حَكِيمٌ

Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលមានបណ្តាស្ដ្រីមានជំនឿដែលជាអ្នកភៀសខ្លួនបានមកដល់ពួកអ្នក ចូរពួកអ្នកសាកល្បងពួកនាងចុះ។ អល់ឡោះទ្រង់ដឹងបំផុតចំពោះសេចក្តីជំនឿរបស់ពួកនាង។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាងគឺជាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំបញ្ជូនពួកនាងត្រឡប់ទៅកាន់(ស្វាមីពួកនាងដែលជា)ពួកគ្មានជំនឿវិញឱ្យសោះ។ ពួកនាងមិនត្រូវបានអនុញ្ញាតសម្រាប់ពួកគេនោះឡើយ ហើយពួកគេក៏មិនត្រូវបានអនុញ្ញាតសម្រាប់ពួកនាងនោះដែរ។ ហើយចូរពួកអ្នកផ្តល់ឱ្យពួកគេ(ស្វាមីរបស់ពួកនាងដែលគ្មានជំនឿ)នូវអ្វីដែលពួកគេបានចំណាយ(អំពីប្រាក់ខាន់ស្លា)។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដែលពួកអ្នករៀបការជាមួយនឹងពួកនាង នៅពេលណាដែលពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាងហើយនោះ។ ហើយពួកអ្នកមិនត្រូវបន្តរួមរស់ជាមួយភរិយាដែលគ្មានជំនឿនោះឡើយ។ ហើយចូរពួកអ្នកទាមទារមកវិញនូវអ្វីដែលពួកអ្នកបានចំណាយ(ជាខាន់ស្លាចំពោះពួកនាង)។ ហើយចូរឲ្យពួកគេ(ពួកគ្មានជំនឿ)ទាមទារមកវិញដូចគ្នានូវអ្វីដែលពួកគេបានចំណាយ(អំពីខាន់ស្លា)។ នោះគឺជាក្បួនច្បាប់របស់អល់ឡោះដែលទ្រង់កាត់សេចក្ដីរវាងពួកអ្នក។ ហើយអល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលក្រុមស្ដ្រីអន្ដោ ប្រវេសន៍ដែលមានជំនឿបានធ្វើដំណើរមកកាន់ពួកអ្នក ចូរពួកអ្នក សាកល្បងពួកនាងចុះ(ដើម្បីពួកអ្នកដឹងពីជំនឿរបស់ពួកនាង)។ អល់ឡោះដឹងនូវជំនឿរបស់ពួកនាង។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាងជាអ្នកមានជំនឿ ចូរពួកអ្នកកុំឱ្យពួកនាងវិលទៅរកពួកគ្មាន ជំនឿវិញឱ្យសោះ(ស្វាមីរបស់ពួកនាង)។ ពួកនាងមិនហាឡាល់ (មិនស្របច្បាប់)សម្រាប់ពួកគេ(ស្វាមី)ឡើយ ហើយពួកគេក៏មិន ហាឡាល់សម្រាប់ពួកនាងដែរ។ ហើយចូរពួកអ្នក(អ្នកមានជំនឿ) ផ្ដល់ឱ្យពួកគេវិញនូវអ្វី(ខាន់ស្លា)ដែលពួកគេបានចំណាយ(ទៅលើ ពួកនាង)នោះ។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកក្នុងការរៀប អាពាហ៍ពិពាហ៍ជាមួយពួកនាងនៅពេលណាដែលពួកអ្នកផ្ដល់ខាន់ ស្លាឱ្យពួកនាងឡើយ។ ហើយចូរពួកអ្នកកុំរក្សាទុកស្ដ្រីដែលគ្មាន ជំនឿធ្វើជាភរិយារបស់ពួកអ្នកទៀតឱ្យសោះ។ ហើយចូរពួកអ្នក សុំយកមកវិញនូវអ្វី(ខាន់ស្លា)ដែលពួកអ្នកបានចំណាយ។ ហើយ ពួកគេក៏ត្រូវសុំយកមកវិញដែរនូវអ្វីដែលពួកគេបានចំណាយនោះ។ ទាំងនោះគឺជាច្បាប់របស់អល់ឡោះ ដែលទ្រង់កាត់សេចក្ដីរវាងពួក អ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70