قُلْ هُوَ ٱلْقَادِرُ عَلَىٰٓ أَن يَبْعَثَ عَلَيْكُمْ عَذَابًا مِّن فَوْقِكُمْ أَوْ مِن تَحْتِ أَرْجُلِكُمْ أَوْ يَلْبِسَكُمْ شِيَعًا وَيُذِيقَ بَعْضَكُم بَأْسَ بَعْضٍ ٱنظُرْ كَيْفَ نُصَرِّفُ ٱلْـَٔايَٰتِ لَعَلَّهُمْ يَفْقَهُونَ
Khmer Translation - Rowwad Translation Centerចូរអ្នកពោលចុះថា៖ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នកពីខាងលើពួកអ្នក ឬពីខាងក្រោមជើងពួកអ្នក ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក។ ចូរអ្នកពិចារណាមើលចុះថា តើយើងបង្ហាញភស្តុតាងជាច្រើនប្រភេទ(ដល់ពួកគេ)យ៉ាងដូចម្ដេចខ្លះ? សង្ឃឹមថាពួកគេនឹងឈ្វេងយល់។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកមានអានុភាព បំផុតក្នុងការដាក់ទារុណកម្មលើពួកអ្នកពីខាងលើ(ដូចជារន្ទះ បាញ់...) ឬខាងក្រោមជើងរបស់ពួកអ្នក(ដូចជារញ្ជួយដី...) ឬធ្វើ ឱ្យពួកអ្នកច្របូកច្របល់ និងធ្វើឱ្យពួកអ្នកភ្លក្សនូវអំពើហិង្សា(កាប់ សម្លាប់គ្នា)ទៅវិញទៅមក។ ចូរអ្នកពិនិត្យមើលចុះ តើយើងបញ្ជាក់ ភស្ដុតាងទាំងនេះយ៉ាងដូចមេ្ដច ដើម្បីឱ្យពួកគេស្វែងយល់នោះ?