وَإِذَا جَآءَكَ ٱلَّذِينَ يُؤْمِنُونَ بِـَٔايَٰتِنَا فَقُلْ سَلَٰمٌ عَلَيْكُمْ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ ٱلرَّحْمَةَ أَنَّهُۥ مَنْ عَمِلَ مِنكُمْ سُوٓءًۢا بِجَهَٰلَةٍ ثُمَّ تَابَ مِنۢ بَعْدِهِۦ وَأَصْلَحَ فَأَنَّهُۥ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកនិយាយថា៖ سَلَامٌ عَلَيْكُمْ (សូមសន្តិភាពកើតមានដល់ពួកអ្នក)។ ព្រះជាម្ចាស់របស់ពួកអ្នកបានដាក់កំណត់ក្តីមេត្តាករុណាលើខ្លួនទ្រង់ផ្ទាល់ថា៖ ជាការពិតណាស់ ជនណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយល្ងង់ខ្លៅក្នុងចំណោមពួកអ្នក ក្រោយមកគេបានសារភាពកំហុសបន្ទាប់ពីនោះ និងបានកែប្រែ(ទង្វើរបស់ខ្លួន)វិញនោះ ជាការពិតណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationហើយនៅពេលបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើងបានមកដល់អ្នកនោះ ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ ពួកគេថាៈ សូមភាពសុខសាន្ដកើតមានដល់ពួកអ្នក។ ម្ចាស់របស់ ពួកអ្នកបានកំណត់ក្ដីមេត្ដាករុណាលើខ្លួនរបស់ទ្រង់។ ពិតប្រាកដ ណាស់ អ្នកណាក្នុងចំណោមពួកអ្នកបានប្រព្រឹត្ដអំពើអាក្រក់ដោយ ល្ងង់ខ្លៅ ក្រោយមកគេបានសារភាពកំហុស និងបានកែខ្លួនវិញ បន្ទាប់ពីនោះ ពិតប្រាកដណាស់អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។