caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 31

ម៉ាកកah · revelation order 55 · 6:31

قَدْ خَسِرَ ٱلَّذِينَ كَذَّبُوا۟ بِلِقَآءِ ٱللَّهِ حَتَّىٰٓ إِذَا جَآءَتْهُمُ ٱلسَّاعَةُ بَغْتَةً قَالُوا۟ يَٰحَسْرَتَنَا عَلَىٰ مَا فَرَّطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ أَلَا سَآءَ مَا يَزِرُونَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពិតជាខាតបង់ហើយពួកដែលបដិសេធនឹងការជួបអល់ឡោះជាម្ចាស់(នៅថ្ងៃបរលោក)នោះ។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេភ្លាមៗ(មួយរំពេច) ពួកគេក៏និយាយថា៖ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើងចំពោះការធេ្វសប្រហែសរបស់ពួកយើងនៅក្នុងវា(លោកិយ) ខណៈដែលពួកគេរែកពន់បាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ តើពុំមែនទេឬ អ្វីដែលពួកគេរែកពន់នោះ គឺអាក្រក់ជាទីបំផុត។
Khmer Translation - Islamic Community Development Associationពួកដែលបានបដិសេធនឹងការជួបអល់ឡោះនោះពិតជា បានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេ ភ្លាមៗ ពួកគេនិយាយថាៈ ពួកយើងគួរឱ្យសោកស្ដាយបំផុតទៅ លើអ្វីដែលពួកយើងបានធេ្វសប្រហែសនៅក្នុងវា(លោកិយ)ខណៈ ដែលពួកគេរែកពន់នូវបាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ ចូរ ដឹងថា. អ្វីដែលពួកគេកំពុងរែកនោះគឺអាក្រក់បំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70