يَٰمَعْشَرَ ٱلْجِنِّ وَٱلْإِنسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ ءَايَٰتِى وَيُنذِرُونَكُمْ لِقَآءَ يَوْمِكُمْ هَٰذَا قَالُوا۟ شَهِدْنَا عَلَىٰٓ أَنفُسِنَا وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا وَشَهِدُوا۟ عَلَىٰٓ أَنفُسِهِمْ أَنَّهُمْ كَانُوا۟ كَٰفِرِينَ
Khmer Translation - Rowwad Translation Center(ទ្រង់បានមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថា៖) ឱក្រុមជិន និងមនុស្សលោកទាំងឡាយ! តើមិនបានមកដល់ពួកអ្នកទេឬ បណ្តាអ្នកនាំសារក្នុងចំណោមពួកអ្នកដែលពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើង ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក(ថ្ងៃបរលោក)នោះ? ពួកគេបានឆ្លើយថា៖ ពួកយើងសូមធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង(ថាពិតជាដូច្នោះមែន)។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងទៀតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំង។
Khmer Translation - Islamic Community Development Associationឱបណ្ដាក្រុមជិននិងមនុស្សលោក. តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នក ហើយពួកគេមិននិទាន រឿងប្រាប់ពួកអ្នកនូវភស្ដុតាងទាំងឡាយរបស់យើង ព្រមទាំងដាស់ តឿនព្រមានពួកអ្នកអំពីការជួបនៅថ្ងៃនេះ(បរលោក)ទេឬ? ពួក គេបានតបថាៈ យើងបានធ្វើសាក្សីលើខ្លួនយើងផ្ទាល់។ ហើយការ រស់នៅក្នុងលោកិយបានបោកបញ្ឆោតពួកគេ ព្រមទាំងពួកគេបាន ធ្វើសាក្សីលើខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ប្រឆាំងមែន។