قُل لِّمَن مَّا فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ قُل لِّلَّهِ كَتَبَ عَلَىٰ نَفْسِهِ ٱلرَّحْمَةَ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ لَا رَيْبَ فِيهِ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
Khmer Translation - Rowwad Translation Centerចូរអ្នកពោលថា៖ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ(ប្រាប់ពួកគេ)ថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់នូវក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់។ ទ្រង់ពិតជានឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃបរលោកដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខាតបង់ខ្លួនឯងនោះ ជាការពិតណាស់ ពួកគេគ្មានជំនឿឡើយ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ ថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណា លើខ្លួនរបស់ទ្រង់។ ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកអ្នកទៅកាន់ថ្ងៃ បរលោកវិញដោយគ្មានការសង្ស័យចំពោះវាឡើយ។ ពួកដែលខាត បង់ខ្លួនឯងនោះ គឺជាពួកដែលគ្មានជំនឿ។