caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 82

ម៉ាឌីណah · revelation order 112 · 5:82

لَتَجِدَنَّ أَشَدَّ ٱلنَّاسِ عَدَٰوَةً لِّلَّذِينَ ءَامَنُوا۟ ٱلْيَهُودَ وَٱلَّذِينَ أَشْرَكُوا۟ وَلَتَجِدَنَّ أَقْرَبَهُم مَّوَدَّةً لِّلَّذِينَ ءَامَنُوا۟ ٱلَّذِينَ قَالُوٓا۟ إِنَّا نَصَٰرَىٰ ذَٰلِكَ بِأَنَّ مِنْهُمْ قِسِّيسِينَ وَرُهْبَانًا وَأَنَّهُمْ لَا يَسْتَكْبِرُونَ

Khmer Translation - Rowwad Translation Centerអ្នកពិតជានឹងជួបប្រទះមនុស្សដែលជាសត្រូវធំបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ គឺពួកយូដា និងពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរមនុស្សជំនិតនៃពួកគេមានចិត្តស្រលាញ់ចំពោះបណ្តាអ្នកដែលមានជំនឿ គឺបណ្តាអ្នកដែលនិយាយថា៖ “ជាការពិតណាស់ ពួកយើងគឺជាណាស៏រ៉”។ នោះគឺដោយសារតែក្នុងចំណោមពួកគេមានអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ផ្នែកសាសនា) និងជាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះជាម្ចាស់តែមួយ)។ ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។
Khmer Translation - Islamic Community Development Associationអ្នក(មូហាំម៉ាត់)ពិតជានឹងជួបប្រទះមនុស្សដែលជា សត្រូវធំបំផុតរបស់បណ្ដាអ្នកដែលមានជំនឿនោះ គឺពួកយ៉ាហ៊ូទី និងពួកដែលធ្វើស្ហ៊ីរិក។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរនូវ មនុស្សជំនិតរបស់ពួកគេមានចិត្ដស្រឡាញ់ចំពោះអ្នកមានជំនឿ ដែលពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាស-រ៉នី។ នោះគឺដោយសារតែពួកគេមួយចំនួនជាអ្នកចេះដឹងជ្រៅជ្រះ ផ្នែកសាសនា និងជាអ្នកគោរពសក្ការៈ(ទៅចំពោះអល់ឡោះ) ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70