وَلَوْ أَنَّهُمْ أَقَامُوا۟ ٱلتَّوْرَىٰةَ وَٱلْإِنجِيلَ وَمَآ أُنزِلَ إِلَيْهِم مِّن رَّبِّهِمْ لَأَكَلُوا۟ مِن فَوْقِهِمْ وَمِن تَحْتِ أَرْجُلِهِم مِّنْهُمْ أُمَّةٌ مُّقْتَصِدَةٌ وَكَثِيرٌ مِّنْهُمْ سَآءَ مَا يَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើពួកគេប្រតិបត្តិតាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យពួកគេពីព្រះជាម្ចាស់របស់ពួកគេនោះ យើងនឹងប្រទានដល់ពួកគេនូវលាភសក្ការៈ ពីខាងលើពួកគេ(តាមរយៈការបញ្ចុះទឹកភ្លៀង) និងពីខាងក្រោមពួកគេ(ធ្វើឱ្យរុក្ខជាតិនានាដុះនៅលើផែនដី)។ ក្នុងចំណោមពួកគេ មានអ្នកដែលប្រកាន់ជំហរកណ្តាល(ស្ថិតនៅលើការពិត)។ តែភាគច្រើននៃពួកគេ គឺអាក្រក់បំផុតនូវអ្វីពួកគេបានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើពួកគេប្រតិបត្ដិតាមគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល និងអ្វីៗដែលគេបានបញ្ចុះ ឱ្យពួកគេពីម្ចាស់របស់ពួកគេ ពួក គេពិតជានឹងទទួលបាននូវលាភសក្ការៈពីលើពួកគេ(ពីលើមេឃ) និង ខាងក្រោមជើងរបស់ពួកគេ(ពីផែនដី)ជាមិនខាន។ ក្នុងចំណោមពួក គេមានក្រុមមួយដែលប្រកាន់ជំហរកណ្ដាល(លើការពិត)។ តែអ្វី ដែលពួកគេភាគច្រើនប្រព្រឹត្ដនោះគឺអាក្រក់បំផុត។