وَإِذَا قِيلَ لَهُمْ تَعَالَوْا۟ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ قَالُوا۟ حَسْبُنَا مَا وَجَدْنَا عَلَيْهِ ءَابَآءَنَآ أَوَلَوْ كَانَ ءَابَآؤُهُمْ لَا يَعْلَمُونَ شَيْـًٔا وَلَا يَهْتَدُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមក(គម្ពីរគួរអាន) និងមកកាន់អ្នកនាំសារ(ស៊ុណ្ណះ) ពួកគេឆ្លើយថា៖ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងចំពោះអ្វីដែលពួកយើងបានឃើញដូនតារបស់ពួកយើង(បន្យល់ទុក)។ តើសូម្បីតែដូនតារបស់ពួកគេមិនចេះដឹងអ្វីទាល់តែសោះ ហើយក៏មិនទទួលបានការចង្អុលបង្ហាញ(ក៏ពួកគេនៅតែធ្វើតាមដែរឬ?)។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកនេះ (ពួកគ្មានជំនឿ)ថាៈ ចូរពួកអ្នកត្រឡប់មករកអ្វីដែលអល់ឡោះ បានបញ្ចុះ និងមករកអ្នកនាំសារចុះ(ដើម្បីកាត់សេចក្តី)។ ពួកគេ ឆ្លើយថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងអ្វីដែលពួកយើងបាន ទទួលពីដូនតារបស់ពួកយើង។ តើ(ពួកគេនិយាយដូចេ្នះ) ទោះបី ជាដូនតារបស់ពួកគេគ្មានការយល់ដឹងអ្វីសោះ និងមិនទទួលបាន ការចង្អុលបង្ហាញក៏ដោយឬ?