مَا جَعَلَ ٱللَّهُ مِنۢ بَحِيرَةٍ وَلَا سَآئِبَةٍ وَلَا وَصِيلَةٍ وَلَا حَامٍ وَلَٰكِنَّ ٱلَّذِينَ كَفَرُوا۟ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ وَأَكْثَرُهُمْ لَا يَعْقِلُونَ
Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់មិនបានចាត់ទុកសត្វប៉ាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមី(ថាជាសត្វដែលទ្រង់ហាមឃាត់ដូចដែលពួកមុស្ហរីគីនបានហាមឃាត់លើខ្លួនឯង)នោះឡើយ ក៏ប៉ុន្ដែពួកដែលគ្មានជំនឿទេដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះ។ ហើយភាគច្រើននៃពួកគេ គឺមិនពិចារណាឡើយ។
Khmer Translation - Islamic Community Development Associationអល់ឡោះមិនបានបង្កើត(ច្បាប់ដល់ពួកដែលធ្វើស្ហ៊ីរិក) ដូចជាបាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមឡើយ។ ប៉ុន្ដែ ពួកដែលគ្មានជំនឿទេដែលប្រឌិតឡើងនូវរឿងភូតកុហកចំពោះ អល់ឡោះនោះ។ ហើយពួកគេភាគច្រើនមិនពិចារណាឡើយ។