caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hujuraat វាក្យខណ្ឌ 7

ម៉ាឌីណah · revelation order 106 · 49:7

وَٱعْلَمُوٓا۟ أَنَّ فِيكُمْ رَسُولَ ٱللَّهِ لَوْ يُطِيعُكُمْ فِى كَثِيرٍ مِّنَ ٱلْأَمْرِ لَعَنِتُّمْ وَلَٰكِنَّ ٱللَّهَ حَبَّبَ إِلَيْكُمُ ٱلْإِيمَٰنَ وَزَيَّنَهُۥ فِى قُلُوبِكُمْ وَكَرَّهَ إِلَيْكُمُ ٱلْكُفْرَ وَٱلْفُسُوقَ وَٱلْعِصْيَانَ أُو۟لَٰٓئِكَ هُمُ ٱلرَّٰشِدُونَ

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ នៅក្នុងចំណោមពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះ។ ប្រសិនបើគាត់ធ្វើតាមពួកអ្នកក្នុងកិច្ចការជាច្រើន(ដែលពួកអ្នកផ្តល់ជាយោបល់) ប្រាកដជាពួកអ្នកនឹងមានការលំបាកជាមិនខាន។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានឱ្យសេចក្តីជំនឿជាទីស្រឡាញ់ពេញចិត្តចំពោះពួកអ្នក និងបានតុបតែងលម្អវានៅក្នុងដួងចិត្តរបស់ពួកអ្នក ហើយធ្វើឲ្យភាពគ្មានជំនឿ ការបំពាន និងការប្រព្រឹត្តល្មើសជាទីស្អប់ខ្ពើមចំពោះពួកអ្នក។ អ្នកទាំងនោះហើយជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។
Khmer Translation - Islamic Community Development Associationហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ នៅក្នុងចំណោម ពួកអ្នក គឺមានអ្នកនាំសាររបស់អល់់ឡោះ(មូហាំម៉ាត់)។ ប្រសិន បើគាត់ធ្វើតាមបញ្ជាពួកអ្នកនូវកិច្ចការភាគច្រើននោះ ពួកអ្នកពិត ជាមានការលំបាកជាមិនខាន។ ក៏ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នក ស្រឡាញ់ភាពមានជំនឿ និងបានលំអវានៅក្នុងចិត្ដរបស់ពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្អប់ខ្ពើមចំពោះភាពគ្មានជំនឿ និង ការល្មើសច្បាប់ ហើយនិងបាបកម្មទាំងឡាយផងដែរ។ អ្នកទាំង នោះហើយគឺជាអ្នកដែលស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70