إِذْ جَعَلَ ٱلَّذِينَ كَفَرُوا۟ فِى قُلُوبِهِمُ ٱلْحَمِيَّةَ حَمِيَّةَ ٱلْجَٰهِلِيَّةِ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلْمُؤْمِنِينَ وَأَلْزَمَهُمْ كَلِمَةَ ٱلتَّقْوَىٰ وَكَانُوٓا۟ أَحَقَّ بِهَا وَأَهْلَهَا وَكَانَ ٱللَّهُ بِكُلِّ شَىْءٍ عَلِيمًا
Khmer Translation - Rowwad Translation Centerនៅពេលដែលទ្រង់បានធ្វើឲ្យមាននៅក្នុងដួងចិត្តរបស់ពួកគ្មានជំនឿនូវភាពក្រអឺតក្រទមដែលជាភាពក្រអឺតក្រទមនៃសម័យកាលអវិជ្ជា ពេលនោះ អល់ឡោះទ្រង់បានបញ្ចុះភាពនឹងនររបស់ទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ ព្រមទាំងបានឲ្យពួកគេប្រកាន់ខ្ជាប់នូវពាក្យកោតខ្លាច (គឺពាក្យ لا إله إلا الله) ខណៈដែលពួកគេ គឺសក្ដិសមនឹងពាក្យនេះ និងជាម្ចាស់នៃពាក្យនេះផងដែរ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Association(ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានបង្កើនភាព ក្រអឺតក្រទមនៅក្នុងចិត្ដរបស់ពួកគេដែលជាភាពក្រអឺតក្រទមនៃ សម័យល្ងង់ខ្លៅ(មុនសាសនាអ៊ីស្លាមមកដល់)នោះ អល់ឡោះបាន បញ្ចុះ ភាពនឹងនរទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្ដាអ្នក ដែលមានជំនឿ។ ហើយទ្រង់បានដាក់បញ្ញតិទៅលើពួកគេនូវពាក្យ កោតខ្លាច ហើយពួកគេជាអ្នកដែលសក្ដិសមបំផុតនឹងវា និងជាអ្នក គ្រប់គ្រងវា។ ហើយអល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។