لَّيْسَ عَلَى ٱلْأَعْمَىٰ حَرَجٌ وَلَا عَلَى ٱلْأَعْرَجِ حَرَجٌ وَلَا عَلَى ٱلْمَرِيضِ حَرَجٌ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدْخِلْهُ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا
Khmer Translation - Rowwad Translation Centerគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការភ្នែក និងគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការជើង ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះអ្នកដែលមានជំងឺ(ប្រសិនបើពួកគេមិនបានចេញទៅប្រយុទ្ធនោះ)។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ រីឯជនណាហើយដែលបែរចេញវិញនោះ ទ្រង់នឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationគ្មានទោសពៃរ៍អ្វីចំពោះអ្នកដែលងងឹតភ្នែក និងគ្មានទោស ពៃរ៍អ្វីចំពោះអ្នកដែលពិការឡើយ ហើយក៏គ្មានទោសពៃរ៍អ្វីចំពោះ អ្នកដែលមានជម្ងឺ(ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាម)ដែរ។ ហើយអ្នកណាដែលគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)គឺទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា។ តែអ្នកណាហើយដែលប្រឆាំង វិញ ទ្រង់នឹងធ្វើទារុណកម្មគេនូវទារុណកម្មដ៏ឈឺចាប់។