فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُوا۟ فَضَرْبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثْخَنتُمُوهُمْ فَشُدُّوا۟ ٱلْوَثَاقَ فَإِمَّا مَنًّۢا بَعْدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلْحَرْبُ أَوْزَارَهَا ذَٰلِكَ وَلَوْ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنْهُمْ وَلَٰكِن لِّيَبْلُوَا۟ بَعْضَكُم بِبَعْضٍ وَٱلَّذِينَ قُتِلُوا۟ فِى سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعْمَٰلَهُمْ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានជួបនឹងពួកគ្មានជំនឿ(នៅក្នុងសមរភូមិ) ចូរពួកអ្នកវាយកញ្ចឹងក(របស់ពួកគេ) រហូតដល់ពួកអ្នកធ្វើឲ្យពួកគេទន់ខ្សោយ។ ពេលនោះ ចូរពួកអ្នកចាប់ពួកគេជាឈ្លើយសឹក។ ក្រោយមក (ពួកអ្នកអាច)ដោះលែងពួកគេដោយគ្មានសំណង ឬដោយការលោះឈ្លើយសឹក រហូតដល់សង្គ្រាមបានបញ្ចប់។ នោះ(គឺជាច្បាប់របស់អល់ឡោះ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងឱ្យ(អ្នកមានជំនឿ)យកជ័យជម្នះទៅលើពួកគេ(ដោយមិនចាំបាច់ប្រយុទ្ធគ្នា)ជាមិនខាន ក៏ប៉ុន្តែ គឺដើម្បីទ្រង់សាកល្បងមួយចំនួននៃពួកអ្នកនឹងអ្នកមួយចំនួនទៀត។ ហើយបណ្តាអ្នកមានជំនឿដែលត្រូវបានគេសម្លាប់នៅក្នុងមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងមិនលុបបំបាត់នូវទង្វើកុសលទាំងឡាយរបស់ពួកគេដាច់ខាត។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលពួកអ្នកជួបប្រទះនឹងពួកដែលប្រឆាំង (នៅក្នុងសមរភូមិ) ចូរពួកអ្នកកាប់កញ្ចឹងក(របស់ពួកគេ)ចុះ រហូតទាល់តែពួកអ្នកមានជ័យជំនះលើពួកគេ។ ដូចេ្នះ ចូរពួកអ្នក ចាប់ពួកគេជាឈ្លើយសឹក បន្ទាប់មកពួកអ្នកអាចដោះលែងពួកគេ ឬទទួលយកទ្រព្យលោះពីពួកគេរហូតដល់សង្គ្រាមត្រូវបានបពា្ចប់។ រឿងនោះប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យ(ពួកអ្នក) មានជ័យជំនះលើពួកគេ ក៏ប៉ុន្ដែ(ធ្វើដូចេ្នះ)ដើម្បីទ្រង់នឹងសាកល្បង ពួកអ្នកទៅវិញទៅមក។ ហើយបណ្ដាអ្នកដែលត្រូវគេសម្លាប់នៅ ក្នុងមាគ៌ារបស់អល់ឡោះ(សមរភូមិ)នោះ ទ្រង់នឹងមិនលុបបំបាត់ នូវអំពើល្អទាំងឡាយរបស់ពួកគេជាដាច់ខាត។