مَا خَلَقْنَا ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ وَأَجَلٍ مُّسَمًّى وَٱلَّذِينَ كَفَرُوا۟ عَمَّآ أُنذِرُوا۟ مُعْرِضُونَ
Khmer Translation - Rowwad Translation Centerយើង(អល់ឡោះ)មិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរនោះឡើយ លើកលែងតែដោយការពិត និងពេលកំណត់យ៉ាងច្បាស់លាស់។ ចំណែកឯពួកគ្មានជំនឿ គឺជាពួកដែលងាកចេញពីអ្វីដែលគេបានដាស់តឿនព្រមានពួកគេ។
Khmer Translation - Islamic Community Development Associationយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិង អ្វីៗដែលនៅរវាងវាទាំងពីរក្រៅពីការពិត និងមានរយៈពេលមួយ ដែលបានកំណត់ឡើយ។ ហើយពួកដែលប្រឆាំងគឺជាពួកដែលបែរ ចេញពីអ្វីដែលគេបានដាស់តឿនព្រមានពួកគេ។