قُلْ أَرَءَيْتُم مَّا تَدْعُونَ مِن دُونِ ٱللَّهِ أَرُونِى مَاذَا خَلَقُوا۟ مِنَ ٱلْأَرْضِ أَمْ لَهُمْ شِرْكٌ فِى ٱلسَّمَٰوَٰتِ ٱئْتُونِى بِكِتَٰبٍ مِّن قَبْلِ هَٰذَآ أَوْ أَثَٰرَةٍ مِّنْ عِلْمٍ إِن كُنتُمْ صَٰدِقِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកឃើញដែរឬទេ អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះនោះ ចូរពួកអ្នកបង្ហាញខ្ញុំមក ថាតើអ្វីមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? ឬមួយពួកវារួមចំណែកក្នុង(ការបង្កើត)មេឃជាច្រើនជាន់(ជាមួយអល់ឡោះ)? ចូរពួកអ្នកនាំគម្ពីរមួយមុននឹងគម្ពីរនេះ(គម្ពីរគួរអាន)មកឱ្យខ្ញុំ ឬក៏ចំណេះដឹងដែលគេបានបន្សល់ទុកមក ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាង ដូចមេ្ដចចំពោះអ្វីដែលពួកអ្នកបានបួងសួងសុំផេ្សងពីអល់ឡោះនោះ? ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើលតើផ្នែកណាមួយនៃផែនដី ដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយ អល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ចូរពួកអ្នកនាំមក ឱ្យខ្ញុំនូវគម្ពីរមុនគម្ពីរ(គួរអាន)នេះ ឬក៏ចំណេះដឹងដែលសេសសល់ (ពីអ្នកជំនាន់មុន) ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។