وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوا۟ لَوْ كَانَ خَيْرًا مَّا سَبَقُونَآ إِلَيْهِ وَإِذْ لَمْ يَهْتَدُوا۟ بِهِۦ فَسَيَقُولُونَ هَٰذَآ إِفْكٌ قَدِيمٌ
Khmer Translation - Rowwad Translation Centerហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ ប្រសិនបើវាជាប្រការល្អមែននោះ មិនមែនពួកគេរួសរាន់ទៅកាន់(ការជឿជាក់ចំពោះ)វាមុនពួកយើងនោះឡើយ។ ហើយនៅពេលដែលពួកគេមិនទទួលបានការចង្អុលបង្ហាញនឹងវា នោះពួកគេនឹងនិយាយថា៖ នេះជារឿងភូតកុហកតាំងពីយូរលង់ណាស់មកហើយ។
Khmer Translation - Islamic Community Development Associationហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ ប្រសិនបើវា(គម្ពីរគួរអាន)ជាប្រការដែលល្អ ប្រសើរមែននោះ ពួកគេមិនអាចមានជំនឿលើវាមុនពួកយើង ឡើយ។ ហើយនៅពេលដែលពួកគេពុំទាន់មានការចង្អុលបង្ហាញ ពីវាទេនោះ ពួកគេនឹងនិយាយថាៈ នេះគឺជារឿងភូតកុហកជាយូរ ណាស់មកហើយ។