caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ash-Shura វាក្យខណ្ឌ 23

ម៉ាកកah · revelation order 62 · 42:23

ذَٰلِكَ ٱلَّذِى يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ قُل لَّآ أَسْـَٔلُكُمْ عَلَيْهِ أَجْرًا إِلَّا ٱلْمَوَدَّةَ فِى ٱلْقُرْبَىٰ وَمَن يَقْتَرِفْ حَسَنَةً نَّزِدْ لَهُۥ فِيهَا حُسْنًا إِنَّ ٱللَّهَ غَفُورٌ شَكُورٌ

Khmer Translation - Rowwad Translation Centerនោះហើយជាអ្វីដែលអល់ឡោះផ្តល់ជាដំណឹងរីករាយដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលមានជំនឿ និងសាងទង្វើកុសល។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវការតបស្នងអ្វីចំពោះវាឡើយ លើកលែងតែក្តីស្រលាញ់ក្នុងភាពជាសាច់ញាតិប៉ុណ្ណោះ។ ហើយជនណាដែលបានសាងអំពើល្អមួយ យើងនឹងបន្ថែមប្រការល្អដល់គេថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាដឹងគុណបំផុត។
Khmer Translation - Islamic Community Development Associationការប្រោសប្រទាននោះហើយដែលអល់ឡោះផ្ដល់ដំណឹង រីករាយទៅចំពោះបណ្ដាខ្ញុំរបស់ទ្រង់ដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនសុំកម្រៃ ពីពួកអ្នកលើការអំពាវនាវនោះឡើយ លើកលែងតែដើម្បីឱ្យមាន ការអាណិតស្រឡាញ់គ្នាក្នុងនាមជាញាតិសន្ដានប៉ុណ្ណោះ។ ហើយ អ្នកណាដែលសាងនូវអំពើល្អមួយយើងនឹងបន្ថែមផលបុណ្យឱ្យគេ ជាច្រើនទៀត។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស ដឹងគុណបំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70