يَسْتَعْجِلُ بِهَا ٱلَّذِينَ لَا يُؤْمِنُونَ بِهَا وَٱلَّذِينَ ءَامَنُوا۟ مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا ٱلْحَقُّ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِى ٱلسَّاعَةِ لَفِى ضَلَٰلٍۭ بَعِيدٍ
Khmer Translation - Rowwad Translation Centerពួកដែលគ្មានជំនឿសុំឱ្យវា(ថ្ងៃបរលោក)ឆាប់មកដល់។ រីឯបណ្តាអ្នកដែលមានជំនឿវិញ ពួកគេខ្លាចថ្ងៃនោះ ហើយពួកគេដឹងច្បាស់ថា វាគឺជាការពិត។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកដែលមន្ទិលសង្ស័យចំពោះថ្ងៃបរលោកនោះ គឺពិតជាស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយ។
Khmer Translation - Islamic Community Development Associationពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក សុំឱ្យវាកើតឡើង ភ្លាមៗ។ រីឯបណ្ដាអ្នកមានជំនឿវិញ គឺពួកគេមានការភ័យខ្លាច ចំពោះវា ហើយពួកគេដឹងថា វានឹងកើតឡើងយ៉ាងពិតប្រាកដ។ ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកដែលឈ្លោះប្រកែកគ្នាចំពោះ ការកើតឡើងនៃថ្ងៃបរលោកនេះ គឺពិតជាស្ថិតនៅក្នុងភាពវងេ្វង ដ៏សែនឆ្ងាយ។