أَلَمْ تَرَ إِلَى ٱلَّذِينَ يُزَكُّونَ أَنفُسَهُم بَلِ ٱللَّهُ يُزَكِّى مَن يَشَآءُ وَلَا يُظْلَمُونَ فَتِيلًا
Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬអំពីរឿងរ៉ាវរបស់ពួកដែលលើកសរសើរខ្លួនឯងជាអ្នកស្អាតស្អំនោះ? ផ្ទុយទៅវិញ មានតែអល់ឡោះតែមួយគត់ដែលជាអ្នកធ្វើឱ្យស្អាតស្អំ(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីប៉ុនសសៃឆ្មារក៏ដោយ។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែលអះអាង ថាខ្លួនជាអ្នកស្អាតស្អំនោះ? តាមពិតមានតែអល់ឡោះទេដែលជា អ្នកសំអាត(បាបកម្ម)អ្នកណាដែលទ្រង់មានចេតនា។ ហើយពួកគេ នឹងមិនត្រូវគេបំពានបន្តិចណាឡើយ។