إِنَّ ٱللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍ وَإِن تَكُ حَسَنَةً يُضَٰعِفْهَا وَيُؤْتِ مِن لَّدُنْهُ أَجْرًا عَظِيمًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបំពាន(លើនរណាម្នាក់)ប៉ុនលំអងធូលីឡើយ។ ហើយប្រសិនបើជាទង្វើល្អ គឺទ្រង់នឹងបង្កើនផលបុណ្យរបស់វាទ្វេដង ព្រមទាំងបន្ថែមទៅលើផលបុណ្យទ្វេដងនោះនូវផលបុណ្យដ៏ធំធេងពីលើនោះទៀត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ អល់ឡោះមិនបំពានអ្នកណាម្នាក់ឡើយ សូម្បីតែតូចប៉ុនលំអងធូលីក៏ដោយ។ ហើយប្រសិនបើទង្វើដ៏តូចនោះ ជាអំពើល្អ ទ្រង់នឹងបង្កើនវា និងប្រទានផលបុណ្យដ៏ធំធេងពីទ្រង់។