وَلِكُلٍّ جَعَلْنَا مَوَٰلِىَ مِمَّا تَرَكَ ٱلْوَٰلِدَانِ وَٱلْأَقْرَبُونَ وَٱلَّذِينَ عَقَدَتْ أَيْمَٰنُكُمْ فَـَٔاتُوهُمْ نَصِيبَهُمْ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَىْءٍ شَهِيدًا
Khmer Translation - Rowwad Translation Centerហើយសម្រាប់បុគ្គលគ្រប់រូប យើងបានបង្កើតសម្រាប់គេឱ្យមាននូវអ្នកស្នងមរតកពីឪពុកម្ដាយនិងសាច់សាលោហិតដែលបានបន្សល់ទុក។ ហើយអ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេថានឹងជួយដល់ពួកគេនោះ ចូរផ្ដល់ឱ្យពួកគេនូវចំណែករបស់ពួកគេ(ពីមរតកនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationគ្រប់ៗរូបយើងបានបង្កើតឱ្យមានអ្នកស្នងសម្រាប់ទទួល មរតកពីឪពុកម្ដាយ សាច់សាលោហិតដែលបានបន្សល់ទុក។ ហើយ អ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេ ចូរផ្ដល់ឱ្យពួកគេនូវ ចំណែករបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាសាក្សីលើ អ្វីៗទាំងអស់។