وَلَا تَتَمَنَّوْا۟ مَا فَضَّلَ ٱللَّهُ بِهِۦ بَعْضَكُمْ عَلَىٰ بَعْضٍ لِّلرِّجَالِ نَصِيبٌ مِّمَّا ٱكْتَسَبُوا۟ وَلِلنِّسَآءِ نَصِيبٌ مِّمَّا ٱكْتَسَبْنَ وَسْـَٔلُوا۟ ٱللَّهَ مِن فَضْلِهِۦٓ إِنَّ ٱللَّهَ كَانَ بِكُلِّ شَىْءٍ عَلِيمًا
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំប្រាថ្នាចង់បានដូចអ្វីដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នកឲ្យសោះ។ សម្រាប់បុរស គឺទទួលបាននូវចំណែកនៃអ្វីដែលពួកគេបានប្រព្រឹត្ត ហើយសម្រាប់ស្ត្រី ក៏ទទួលបាននូវចំណែកនៃអ្វីដែលពួកនាងបានប្រព្រឹត្ត(ដូចគ្នា)។ ហើយចូរពួកអ្នកសុំពីអល់ឡោះនូវក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationចូរពួកអ្នកកុំទទូចចង់បានដូចអ្វីដែលអល់ឡោះបាន ប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នក។ សម្រាប់បុរសៗនឹងទទួល ផលពីអ្វីដែលពួកគេបានសាង ហើយសម្រាប់ស្រី្ដៗក៏នឹងទទួលផល ពីអ្វីដែលពួកនាងបានសាងដែរ។ ចូរពួកអ្នកសុំពីអល់ឡោះនូវការ សន្ដោសប្រណីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុត នូវអ្វីៗទាំងអស់។