حُرِّمَتْ عَلَيْكُمْ أُمَّهَٰتُكُمْ وَبَنَاتُكُمْ وَأَخَوَٰتُكُمْ وَعَمَّٰتُكُمْ وَخَٰلَٰتُكُمْ وَبَنَاتُ ٱلْأَخِ وَبَنَاتُ ٱلْأُخْتِ وَأُمَّهَٰتُكُمُ ٱلَّٰتِىٓ أَرْضَعْنَكُمْ وَأَخَوَٰتُكُم مِّنَ ٱلرَّضَٰعَةِ وَأُمَّهَٰتُ نِسَآئِكُمْ وَرَبَٰٓئِبُكُمُ ٱلَّٰتِى فِى حُجُورِكُم مِّن نِّسَآئِكُمُ ٱلَّٰتِى دَخَلْتُم بِهِنَّ فَإِن لَّمْ تَكُونُوا۟ دَخَلْتُم بِهِنَّ فَلَا جُنَاحَ عَلَيْكُمْ وَحَلَٰٓئِلُ أَبْنَآئِكُمُ ٱلَّذِينَ مِنْ أَصْلَٰبِكُمْ وَأَن تَجْمَعُوا۟ بَيْنَ ٱلْأُخْتَيْنِ إِلَّا مَا قَدْ سَلَفَ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا
Khmer Translation - Rowwad Translation Centerគេ(អល់ឡោះ)បានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីបង្កើតរបស់ពួកអ្នក ម្តាយមីងខាងឪពុករបស់ពួកអ្នក ម្តាយមីងខាងម្ដាយរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនប្រុសរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនស្រីរបស់ពួកអ្នក ម៉ែដោះរបស់ពួកអ្នកដែលបានបំបៅពួកអ្នក និងបងប្អូនស្រីតាមរយៈការបំបៅដោះតែមួយ(ជាមួយពួកអ្នក) ម្ដាយក្មេករបស់ពួកអ្នក កូនស្រីប្រពន្ធរបស់ពួកអ្នក(កូនចុង)ដែលបានធំធាត់នៅក្នុងផ្ទះរបស់ពួកអ្នកប្រសិនបើពួកអ្នកបានរួមដំណេកជាមួយម្តាយរបស់ពួកនាង(កូនចុង)រួចហើយនោះ។ តែប្រសិនបើពួកអ្នកមិនទាន់បានរួមដំណេកជាមួយម្តាយរបស់ពួកនាងទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការរៀបការជាមួយពួកនាង(កូនស្រីចុង)នោះ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឱ្យរៀបការជាមួយ)នឹងប្រពន្ធរបស់កូនប្រុសបង្កើតរបស់ពួកអ្នក(កូនប្រសារ) ហើយនិង(ហាមឃាត់មិនឱ្យរៀបការជាមួយ)ស្ត្រីពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនឥស្លាមមកដល់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ។
Khmer Translation - Islamic Community Development Associationអល់ឡោះបានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយ ម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីរបស់ពួកអ្នក ម្ដាយមីងខាងឪពុករបស់ពួកអ្នក ម្ដាយមីងខាងម្ដាយរបស់ពួកអ្នក កូនស្រីរបស់បងប្អូនប្រុសរបស់ពួកអ្នក កូនស្រីរបស់បងប្អូនស្រីរបស់ ពួកអ្នក មេដោះរបស់ពួកអ្នក បងប្អូនស្រីពីការបៅដោះតែមួយជា មួយពួកអ្នក ម្ដាយកេ្មករបស់ពួកអ្នក និងកូនស្រីចុងដែលនៅក្រោម ការគ្រប់គ្រងរបស់ពួកអ្នក ជាកូនស្រីរបស់ប្រពន្ធដែលពួកអ្នកបាន រួមរ័កជាមួយនាង។ តែបើពួកអ្នកមិនទាន់បានរួមរ័កជាមួយនាង (ប្រពន្ធ)ទេ (ហើយបានលែងលះគ្នារួច) គឺគ្មានបញ្ហាសម្រាប់ពួក អ្នកឡើយ(ក្នុងការរៀបការជាមួយកូនចុងនោះ)។ និង(បម្រាម ទៀត)ប្រពន្ធកូនបង្កើតរបស់ពួកអ្នក(កូនប្រសាស្រី) ហើយពួក
អ្នកមិនត្រូវរៀបការរួមជាមួយស្ដ្រីពីរនាក់ដែលជាបងប្អូនបង្កើត នឹងគ្នាឡើយ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនពេល បម្រាម)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។