وَلَا تَنكِحُوا۟ مَا نَكَحَ ءَابَآؤُكُم مِّنَ ٱلنِّسَآءِ إِلَّا مَا قَدْ سَلَفَ إِنَّهُۥ كَانَ فَٰحِشَةً وَمَقْتًا وَسَآءَ سَبِيلًا
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឱ្យសោះ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនអ៊ីស្លាមបានមកដល់)។ ពិតណាស់ការធ្វើដូចនេះ វាគឺជារឿងស្មោកគ្រោក ជាមូលហេតុដែលធ្វើឱ្យអល់ឡោះខឹងសម្បា និងជាមាគ៌ាដ៏អាក្រក់បំផុត។
Khmer Translation - Islamic Community Development Associationហើយពួកអ្នកមិនត្រូវរៀបការនឹងស្ដ្រីដែលឪពុករបស់ពួក អ្នកបានរៀបការនោះទេ លើកលែងតែអ្វីដែលបានកន្លងផុតទៅ (មុនពេលបម្រាម)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាគឺជាទង្វើស្មោក គ្រោកមួយ និងទទួលការខឹងសម្បា(ពីអល់ឡោះ) និងជាមាគ៌ាមួយ ដ៏អាក្រក់បំផុត។