caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 173

ម៉ាឌីណah · revelation order 92 · 4:173

فَأَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمْ أُجُورَهُمْ وَيَزِيدُهُم مِّن فَضْلِهِۦ وَأَمَّا ٱلَّذِينَ ٱسْتَنكَفُوا۟ وَٱسْتَكْبَرُوا۟ فَيُعَذِّبُهُمْ عَذَابًا أَلِيمًا وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا

Khmer Translation - Rowwad Translation Centerរីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលវិញនោះ ទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យ(ចំពោះទង្វើ)របស់ពួកគេ ហើយទ្រង់នឹងបន្ថែមដល់ពួកគេថែមទៀតដោយក្តីសប្បុរសរបស់ទ្រង់។ រីឯពួកដែលបានបដិសេធ និងមានភាពក្អេងក្អាង(មិនព្រមគោរពសក្ការៈចំពោះទ្រង់)នោះ ជាការពិតណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេយ៉ាងឈឺចាប់បំផុត។ ហើយពួកគេនឹងមិនឃើញមានអ្នកគាំពារ និងអ្នកជួយណាសម្រាប់ពួកគេក្រៅពីអល់ឡោះឡើយ។
Khmer Translation - Islamic Community Development Associationរីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អ អល់ឡោះនឹងបំពេញឱ្យពួកគេនូវផលបុណ្យ និងបន្ថែមដល់ពួកគេ នូវលាភសក្ការៈរបស់ទ្រង់ថែមទៀត។ ចំណែកពួកអ្នកដែលបាន បដិសេធ និងមានអំនួត គឺអល់ឡោះនឹងធ្វើទារុណកម្មពួកគេយ៉ាង ឈឺចាប់ ហើយសម្រាប់ពួកគេគ្មានអ្នកគាំពារ ឬអ្នកជួយណាក្រៅ ពីអល់ឡោះឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70