caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 131

ម៉ាឌីណah · revelation order 92 · 4:131

وَلِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَلَقَدْ وَصَّيْنَا ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ مِن قَبْلِكُمْ وَإِيَّاكُمْ أَنِ ٱتَّقُوا۟ ٱللَّهَ وَإِن تَكْفُرُوا۟ فَإِنَّ لِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَكَانَ ٱللَّهُ غَنِيًّا حَمِيدًا

Khmer Translation - Rowwad Translation Centerហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយពិតប្រាកដណាស់ យើងបានដាក់បទបញ្ជាចំពោះពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក និងចំពោះពួកអ្នកឲ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ជាការពិតណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
Khmer Translation - Islamic Community Development Associationហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែល នៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ យើងបានបង្គាប់ប្រើដល់បណ្ដាអ្នកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នក និងពួកអ្នកឱ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នក ប្រឆាំងវិញ ពិតប្រាកដណាស់អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយ អល់ឡោះមានអ្វីគ្រប់យ៉ាង ជាទីកោតសរសើរបំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70