إِنَّآ أَنزَلْنَآ إِلَيْكَ ٱلْكِتَٰبَ بِٱلْحَقِّ لِتَحْكُمَ بَيْنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُ وَلَا تَكُن لِّلْخَآئِنِينَ خَصِيمًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយសេចក្តីពិតដើម្បីឱ្យអ្នកកាត់សេចក្ដីរវាងមនុស្សលោកទៅតាមអ្វីដែលអល់ឡោះបានបង្រៀនអ្នក។ ហើយចំពោះពួកដែលក្បត់នឹងទំនុកចិត្តនោះ ចូរអ្នកកុំការពារពួកគេឱ្យសោះ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដែលពោរពេញទៅដោយការពិត ដើម្បីឱ្យអ្នកកាត់សេចក្ដីរវាង មនុស្សលោកតាមអ្វីដែលអល់ឡោះបានបំភ្លឺដល់អ្នក។ ហើយចូរអ្នក កុំជួយការពារពួកជនក្បត់ឱ្យសោះ។