وَأَشْرَقَتِ ٱلْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ ٱلْكِتَٰبُ وَجِا۟ىٓءَ بِٱلنَّبِيِّـۧنَ وَٱلشُّهَدَآءِ وَقُضِىَ بَيْنَهُم بِٱلْحَقِّ وَهُمْ لَا يُظْلَمُونَ
Khmer Translation - Rowwad Translation Centerហើយផែនដីត្រូវបានបំភ្លឺដោយពន្លឺនៃព្រះជាម្ចាស់របស់វា សៀវភៅកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែក(ឱ្យមនុស្សគ្រប់គ្នា) ហើយបណ្តាព្យាការីនិងអ្នកធ្វើសាក្សីទាំងឡាយត្រូវបានគេនាំមក។ ហើយគេនឹងកាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌បំផុតដោយពួកគេមិនត្រូវបានគេបំពានឡើយ។
Khmer Translation - Islamic Community Development Associationហើយផែនដីបានបំភ្លឺដោយពន្លឺនៃម្ចាស់របស់វា។ ហើយ សៀវភៅកំណត់ហេតុត្រូវបានគេចែកឱ្យ(រៀងៗខ្លួន)។ ហើយគេ បាននាំមកនូវបណ្ដាណាពីនិងបណ្ដាសាក្សី។ រួចគេក៏បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌ ដោយពួកគេមិនត្រូវគេបំពានឡើយ។