خَلَقَكُم مِّن نَّفْسٍ وَٰحِدَةٍ ثُمَّ جَعَلَ مِنْهَا زَوْجَهَا وَأَنزَلَ لَكُم مِّنَ ٱلْأَنْعَٰمِ ثَمَٰنِيَةَ أَزْوَٰجٍ يَخْلُقُكُمْ فِى بُطُونِ أُمَّهَٰتِكُمْ خَلْقًا مِّنۢ بَعْدِ خَلْقٍ فِى ظُلُمَٰتٍ ثَلَٰثٍ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ لَهُ ٱلْمُلْكُ لَآ إِلَٰهَ إِلَّا هُوَ فَأَنَّىٰ تُصْرَفُونَ
Khmer Translation - Rowwad Translation Centerទ្រង់បានបង្កើតពួកអ្នកពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ)។ បន្ទាប់មក ទ្រង់បានបង្កើតចេញពីរូបគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈចំនួនប្រាំបីគូ។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្តាយរបស់ពួកអ្នកជាដំណាក់កាលៗដោយស្ថិតក្នុងទីងងឹតបី(ពោះ ស្បូន និងសុក)។ (អ្នកដែលបង្កើតអ្វីៗទាំងអស់)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ការគ្រប់គ្រងទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?
Khmer Translation - Islamic Community Development Associationទ្រង់បានបង្កើតពួកអ្នកមកពីមនុស្សតែមួយគត់(អាដាំ) បន្ទាប់មកទ្រង់បានបង្កើតចេញពីគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសត្វពាហនៈប្រាំបីប្រភេទសម្រាប់ពួកអ្នក។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដំណាក់កាលៗ នៅក្នុងទីងងឹតទាំងបី(ពោះ ស្បូន និងសុក)។ នោះហើយគឺ អល់ឡោះដែលជាម្ចាស់របស់ពួកអ្នកដែលទ្រង់មានអំណាច។ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរយ៉ាងដូចម្តេ ច?