إِنَّ ٱللَّهَ يُمْسِكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ أَن تَزُولَا وَلَئِن زَالَتَآ إِنْ أَمْسَكَهُمَا مِنْ أَحَدٍ مِّنۢ بَعْدِهِۦٓ إِنَّهُۥ كَانَ حَلِيمًا غَفُورًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អល់ឡោះទ្រង់ទប់មេឃជាច្រើនជាន់និងផែនដីកុំឱ្យវាទាំងពីរញ័ររញ្ជួយ។ ហើយប្រសិនបើវាទាំងពីរញ័ររញ្ជួយនោះ ក៏គ្មាននរណាម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់នោះដែរ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ អល់ឡោះទប់មេឃជាច្រើនជាន់ និង ផែនដីមិនឱ្យវារង្គើ។ ហើយប្រសិនបើវាទាំងពីររង្គើ គ្មានអ្នកណា ម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់ មហាអភ័យទោស។