فَقَالُوا۟ رَبَّنَا بَٰعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوٓا۟ أَنفُسَهُمْ فَجَعَلْنَٰهُمْ أَحَادِيثَ وَمَزَّقْنَٰهُمْ كُلَّ مُمَزَّقٍ إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ
Khmer Translation - Rowwad Translation Centerក៏ប៉ុន្តែពួកគេបែរជានិយាយថា៖ “បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាធ្វើឱ្យការធ្វើដំណើររវាងពួកយើងមានរយៈចម្ងាយឆ្ងាយវិញចុះ”។ ហើយពួកគេបានបំពានលើខ្លួនឯង។ ដូច្នេះ យើងក៏បានធ្វើឱ្យ(រឿង)ពួកគេក្លាយជារឿងរ៉ាវដែលអ្នកជំនាន់ក្រោយ(លើកមកនិយាយ) ហើយយើងបានបំបែកពួកគេឱ្យបែកបាក់ខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងដឹងគុណ។
Khmer Translation - Islamic Community Development Association(ដោយអំនួតនិងធុញទ្រាន់ពីសន្ដិភាព)ពួកគេក៏បាន និយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាធ្វើឱ្យឆ្ងាយចុះ រវាងការធ្វើដំណើររបស់ពួកយើង(ពីតំបន់មួយទៅតំបន់មួយ)។ ហើយពួកគេក៏បានបំពានលើខ្លួនឯង។ បន្ទាប់មកយើងបានធ្វើឱ្យ រឿងពួកគេក្លាយជារឿងនិទាន(សម្រាប់និយាយតៗគ្នា) ហើយ យើងបានកំចាត់ពួកគេឱ្យខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។