ٱدْعُوهُمْ لِـَٔابَآئِهِمْ هُوَ أَقْسَطُ عِندَ ٱللَّهِ فَإِن لَّمْ تَعْلَمُوٓا۟ ءَابَآءَهُمْ فَإِخْوَٰنُكُمْ فِى ٱلدِّينِ وَمَوَٰلِيكُمْ وَلَيْسَ عَلَيْكُمْ جُنَاحٌ فِيمَآ أَخْطَأْتُم بِهِۦ وَلَٰكِن مَّا تَعَمَّدَتْ قُلُوبُكُمْ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا
Khmer Translation - Rowwad Translation Centerចូរពួកអ្នកដាក់នាមត្រកូលពួកគេ(កូនចិញ្ចឹម)ទៅតាមត្រកូលឪពុកបង្កើតពួកគេចុះ វាជារឿងយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេទេនោះ ពិតណាស់ (ពួកគេគឺ)ជាបងប្អូនរួមសាសនារបស់ពួកអ្នក និងជាអ្នកដែលពួកអ្នករំដោះចេញពីភាពជាទាសករ។ ហើយគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស(ដោយអចេតនា) លើកលែងតែអ្វីដែលពួកអ្នកមានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
Khmer Translation - Islamic Community Development Associationចូរពួកអ្នកហៅពួកគេ(កូនចិញ្ចឹម)តាមត្រកូលឪពុករបស់ ពួកគេ វាគឺយុតិ្ដធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នក មិនស្គាល់ឪពុក(បង្កើត)របស់ពួកគេទេនោះ (ចូរពួកអ្នកចាត់ទុក ពួកគេ)ជាបងប្អូនរបស់ពួកអ្នកនៅក្នុងសាសនា និងជាម៉ាវឡារបស់ពួកអ្នក។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនូវអី្វ ដែលពួកអ្នកបានធ្វើខុសនឹងវា លើកលែងតែចិត្ដរបស់ពួកអ្នកមាន ចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។