وَمَا كَانَ لِمُؤْمِنٍ وَلَا مُؤْمِنَةٍ إِذَا قَضَى ٱللَّهُ وَرَسُولُهُۥٓ أَمْرًا أَن يَكُونَ لَهُمُ ٱلْخِيَرَةُ مِنْ أَمْرِهِمْ وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ فَقَدْ ضَلَّ ضَلَٰلًا مُّبِينًا
Khmer Translation - Rowwad Translation Centerហើយមិនត្រឹមត្រូវឡើយសម្រាប់អ្នកមានជំនឿទាំងប្រុសទាំងស្រី នៅពេលណាដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវបទបញ្ជាណាមួយ(ចំពោះពួកគេ)ហើយនោះ ពួកគេបែរជាមានជម្រើសក្នុងកិច្ចការរបស់ពួកគេក្រៅពីនោះទៅវិញ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងយ៉ាងច្បាស់លាស់។
Khmer Translation - Islamic Community Development Associationហើយមិនសក្តិសមឡើយចំពោះអ្នកមានជំនឿប្រុសស្រីនៅពេលដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវកិច្ចការណាមួយនោះ ពួកគេមានជម្រើសផ្សេងអំពីកិច្ចការរបស់ពួកគេទៅវិញ។ ហើយអ្នកណាប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់គឺគេពិតជាវង្វេងនូវការវង្វេងមួយដ៏ច្បាស់លាស់។