caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ahzaab វាក្យខណ្ឌ 35

ម៉ាឌីណah · revelation order 90 · 33:35

إِنَّ ٱلْمُسْلِمِينَ وَٱلْمُسْلِمَٰتِ وَٱلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ وَٱلْقَٰنِتِينَ وَٱلْقَٰنِتَٰتِ وَٱلصَّٰدِقِينَ وَٱلصَّٰدِقَٰتِ وَٱلصَّٰبِرِينَ وَٱلصَّٰبِرَٰتِ وَٱلْخَٰشِعِينَ وَٱلْخَٰشِعَٰتِ وَٱلْمُتَصَدِّقِينَ وَٱلْمُتَصَدِّقَٰتِ وَٱلصَّٰٓئِمِينَ وَٱلصَّٰٓئِمَٰتِ وَٱلْحَٰفِظِينَ فُرُوجَهُمْ وَٱلْحَٰفِظَٰتِ وَٱلذَّٰكِرِينَ ٱللَّهَ كَثِيرًا وَٱلذَّٰكِرَٰتِ أَعَدَّ ٱللَّهُ لَهُم مَّغْفِرَةً وَأَجْرًا عَظِيمًا

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្តាជនមូស្លីមទាំងប្រុសទាំងស្រី បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី បណ្តាអ្នកដែលគោរពប្រតិបត្តិអល់ឡោះទាំងប្រុសទាំងស្រី បណ្តាអ្នកសច្ចៈទាំងប្រុសទាំងស្រី បណ្តាអ្នកដែលអត់ធ្មត់ទាំងប្រុសទាំងស្រី បណ្តាអ្នកដែលបារម្ភខ្លាច(ចំពោះអល់ឡោះ)ទាំងប្រុសទាំងស្រី បណ្តាអ្នកដែលបរិច្ចាគទានទាំងប្រុសទាំងស្រី បណ្តាអ្នកដែលកាន់អំណត់បួសទាំងប្រុសទាំងស្រី បណ្តាអ្នកដែលថែរក្សាកេរខ្មាសរបស់ខ្លួនទាំងប្រុសទាំងស្រី និងបណ្តាអ្នកដែលរឭកទៅចំពោះអល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អ្នកទាំងនោះ អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ បណ្ដាមូស្លីមប្រុសស្រី និងបណ្ដាអ្នក មានជំនឿប្រុសស្រី និងបណ្ដាអ្នកគោរពប្រតិបត្ដិប្រុសស្រី និង បណ្ដាអ្នកសច្ចៈប្រុសស្រី និងបណ្ដាអ្នកដែលអត់ធ្មត់ប្រុសស្រី និង បណ្ដាអ្នកឱនលំទោនប្រុសស្រី និងបណ្ដាអ្នកបរិច្ចាគទានប្រុសស្រី និងបណ្ដាអ្នកបួសប្រុសស្រី និងបណ្ដាអ្នកដែលរក្សាកេរិ៍្ដខ្មាស់របស់ ពួកគេទាំងប្រុសទាំងស្រី ហើយនិងបណ្ដាអ្នកដែលរំលឹកចំពោះ អល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អល់ឡោះបានរៀបចំ សម្រាប់ពួកគេនូវការអភ័យទោសនិងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70