caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ahzaab វាក្យខណ្ឌ 33

ម៉ាឌីណah · revelation order 90 · 33:33

وَقَرْنَ فِى بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ ٱلْجَٰهِلِيَّةِ ٱلْأُولَىٰ وَأَقِمْنَ ٱلصَّلَوٰةَ وَءَاتِينَ ٱلزَّكَوٰةَ وَأَطِعْنَ ٱللَّهَ وَرَسُولَهُۥٓ إِنَّمَا يُرِيدُ ٱللَّهُ لِيُذْهِبَ عَنكُمُ ٱلرِّجْسَ أَهْلَ ٱلْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا

Khmer Translation - Rowwad Translation Centerហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយចូរកុំបង្ហាញភាពឆើតឆាយ(របស់ពួកនាង)ដូចពួកស្ត្រីសម័យកាលអវិជ្ជាពីមុនបង្ហាញភាពឆើតឆាយនោះឱ្យសោះ។ ហើយចូរពួកនាងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំបាត់នូវភាពកខ្វក់ចេញពីពួកអ្នក ឱក្រុមគ្រួសារព្យាការី និងជម្រះសម្អាតពួកអ្នកឲ្យមានភាពជ្រះស្អាត។
Khmer Translation - Islamic Community Development Associationហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយ ពួកនាងកុំបង្ហាញភាពឆើតឆាយ ដូចភាពឆើតឆាយនៃសម័យកាល ល្ងង់ខ្លៅដំបូង(មុនសម័យអ៊ីស្លាម)ឱ្យសោះ។ ហើយចូរពួកនាង ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះចង់បំបាត់ ភាពកខ្វក់(បាបកម្ម)ចេញពីពួកអ្នកឱគ្រួសារណាពី. ហើយទ្រង់ នឹងសំអាតពួកអ្នកឱ្យស្អាតស្អំ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70