وَإِذَا غَشِيَهُم مَّوْجٌ كَٱلظُّلَلِ دَعَوُا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمْ إِلَى ٱلْبَرِّ فَمِنْهُم مُّقْتَصِدٌ وَمَا يَجْحَدُ بِـَٔايَٰتِنَآ إِلَّا كُلُّ خَتَّارٍ كَفُورٍ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេប្រៀបដូចជាពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះដោយចិត្តស្មោះស។ តែនៅពេលដែលទ្រង់បានសង្រ្គោះពួកគេដល់ត្រើយ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែរាល់អ្នកដែលក្បត់ និងអ្នកដែលរមិលគុណប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលរលកសមុទ្រគ្របដណ្ដប់លើពួកគេ (ពួកមូស្ហរីគីន)ដូចជាដុំពពកដ៏ងងឹតនោះ ពួកគេបានបួងសួងសុំ អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិចំពោះទ្រង់។ តែនៅ ពេលដែលទ្រង់បានសង្គ្រោះពួកគេឱ្យដល់ត្រើយ គឺពួកគេមួយចំនួន មិនសូវដឹងគុណឡើយ។ ហើយគ្មានអ្នកណាបដិសេធនឹងអាយ៉ាត់ៗ របស់យើងក្រៅពីពួកដែលក្បត់ និងប្រឆាំងឡើយ។