أَلَمْ تَرَ أَنَّ ٱلْفُلْكَ تَجْرِى فِى ٱلْبَحْرِ بِنِعْمَتِ ٱللَّهِ لِيُرِيَكُم مِّنْ ءَايَٰتِهِۦٓ إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ
Khmer Translation - Rowwad Translation Centerតើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ សំពៅទាំងឡាយអាចធ្វើដំណើរនៅលើផ្ទៃសមុទ្របានដោយឧបការគុណរបស់អល់ឡោះដើម្បីទ្រង់បង្ហាញឱ្យពួកអ្នក(ឱមនុស្សលោក)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលដឹងគុណ។
Khmer Translation - Islamic Community Development Associationតើពួកអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ នាវាដែល រត់នៅលើសមុទ្រជានៀកម៉ាត់របស់អល់ឡោះ ដើម្បីទ្រង់បង្ហាញពួក អ្នកនូវភស្ដុតាងមួយចំនួនរបស់ទ្រង់នោះ? ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។