caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Room វាក្យខណ្ឌ 47

ម៉ាកកah · revelation order 84 · 30:47

وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَآءُوهُم بِٱلْبَيِّنَٰتِ فَٱنتَقَمْنَا مِنَ ٱلَّذِينَ أَجْرَمُوا۟ وَكَانَ حَقًّا عَلَيْنَا نَصْرُ ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេដោយនាំមកឲ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ (ប៉ុន្តែពួកទាំងនោះបានបដិសេធ)។ ហេតុនេះ យើងក៏បានផ្តន្ទាទោសពួកដែលប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ។ ហើយការសង្រ្គោះបណ្តាអ្នកមានជំនឿ គឺជាសិទ្ធិ(របស់ពួកគេ)មកលើយើង។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេ ដោយពួកគេ(អ្នកនាំសារ)បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដល់ពួកគេ (តែពួកគេបានបដិសេធ)។ ដូចេ្នះ យើងបានផ្ដន្ទាទោសចំពោះពួក ដែលបានប្រព្រឹត្ដអំពើអាក្រក់។ ហើយជាការពិតណាស់ ភារកិច្ច របស់យើងគឺជួយបណ្ដាអ្នកមានជំនឿ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70