ٱللَّهُ ٱلَّذِى يُرْسِلُ ٱلرِّيَٰحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُۥ فِى ٱلسَّمَآءِ كَيْفَ يَشَآءُ وَيَجْعَلُهُۥ كِسَفًا فَتَرَى ٱلْوَدْقَ يَخْرُجُ مِنْ خِلَٰلِهِۦ فَإِذَآ أَصَابَ بِهِۦ مَن يَشَآءُ مِنْ عِبَادِهِۦٓ إِذَا هُمْ يَسْتَبْشِرُونَ
Khmer Translation - Rowwad Translation Centerអល់ឡោះទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ដោយវាបានបក់ផាត់ពពក។ ហើយទ្រង់បានពង្រាយវា(ពពក)នៅលើផ្ទៃមេឃតាមដែលទ្រង់មានចេតនា រួចទ្រង់បានធ្វើឱ្យវាក្លាយជាដុំៗ។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះដុំពពកទាំងនោះ។ ហើយនៅពេលដែលទ្រង់បានឱ្យទឹកភ្លៀងនោះធ្លាក់ត្រូវជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ពេលនោះពួកគេមានភាពសប្បាយរីករាយ។
Khmer Translation - Islamic Community Development Associationអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់ ហើយទ្រង់ពង្រាយវាពាសពេញផ្ទៃមេឃតាមអ្វីដែលទ្រង់ មានចេតនា ព្រមទាំងទ្រង់បានធ្វើឱ្យវាទៅជាដុំៗ ពេលនោះអ្នក នឹងឃើញភ្លៀងចេញពីចន្លោះរបស់វា។ ហើយនៅពេលណាដែល ទ្រង់បានស្រោចស្រពវាទៅលើអ្នកណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ពេលនោះពួកគេសប្បាយរីករាយ យ៉ាងខ្លាំង។