يَوْمَ تَجِدُ كُلُّ نَفْسٍ مَّا عَمِلَتْ مِنْ خَيْرٍ مُّحْضَرًا وَمَا عَمِلَتْ مِن سُوٓءٍ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُۥٓ أَمَدًۢا بَعِيدًا وَيُحَذِّرُكُمُ ٱللَّهُ نَفْسَهُۥ وَٱللَّهُ رَءُوفٌۢ بِٱلْعِبَادِ
Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលបុគ្គលគ្រប់រូបនឹងបានឃើញនូវអំពើល្អដែលខ្លួនបានប្រព្រឹត្តត្រូវបានគេនាំមក(ដោយគ្មានបាត់បង់បន្តិចណាឡើយ) ហើយនិងអ្វីដែលខ្លួនបានប្រព្រឹត្តនៃអំពើអាក្រក់ គឺរូបគេប្រាថ្នាចង់ឱ្យអំពើអាក្រក់របស់គេនិងខ្លួនគេឃ្លាតឆ្ងាយពីគ្នាបំផុត។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហើយអល់ឡោះទ្រង់អាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើទាំងឡាយ។
Khmer Translation - Islamic Community Development Associationនៅថ្ងៃដែលបុគ្គលគ្រប់រូបនឹងជួបប្រទះនៅពីមុខគេនូវ អំពើល្អនិងអំពើអាក្រក់ដែលគេបានសាង គឺគេប៉ងប្រាថ្នាចង់ឱ្យរូប គេ និងទង្វើអាក្រក់របស់គេឃ្លាតឆ្ងាយពីគ្នាបំផុត។ ហើយអល់ឡោះ ព្រមានពួកអ្នកនូវទារុណកម្មរបស់ទ្រង់។ ហើយអល់ឡោះគឺពោរ ពេញទៅដោយក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំទាំងឡាយរបស់ទ្រង់។