ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ عَهِدَ إِلَيْنَآ أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ ٱلنَّارُ قُلْ قَدْ جَآءَكُمْ رُسُلٌ مِّن قَبْلِى بِٱلْبَيِّنَٰتِ وَبِٱلَّذِى قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِن كُنتُمْ صَٰدِقِينَ
Khmer Translation - Rowwad Translation Centerគឺពួកដែលនិយាយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំចំពោះពួកយើង(នៅក្នុងគម្ពីររបស់ទ្រង់)ថា មិនឱ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឱ្យពួកយើងនូវគួរហ្ពាន(តង្វាយ)ដែលមានភ្លើង(ពីលើមេឃ)ឆាបឆេះគួរហ្ពាននោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ ហើយពួកគេក៏បាននាំមក(នូវភស្តុតាង)ដូចដែលពួកអ្នកបានរៀបរាប់នេះដែរ ក៏ប៉ុន្តែហេតុអ្វីបានជាពួកអ្នកសម្លាប់ពួកគេទៅវិញ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិត(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ?
Khmer Translation - Islamic Community Development Associationពួក(យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជា មកចំពោះពួកយើង(ក្នុងគមី្ពរតាវរ៉ត)មិនឱ្យ ពួកយើងជឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែគេបាននាំមក ឱ្យពួកយើងនូវគួរហ្ពានដែលមានភ្លើង(មកពីលើមេឃ)ឆេះវា។ ចូរ អ្នក(មូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ មានអ្នកនាំសារ ជាច្រើនបានមកដល់ពួកអ្នកមុនខ្ញុំ ដោយនាំមកជាមួយនូវភស្ដុតាង ជាច្រើន និងអ្វីដែលពួកអ្នកបានទាមទារនេះចុះ ហេតុអ្វីបានជាពួក អ្នកសម្លាប់ពួកគេ(អ្នកនាំសារ) ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ មែននោះ ?