فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِّن قَبْلِكَ جَآءُو بِٱلْبَيِّنَٰتِ وَٱلزُّبُرِ وَٱلْكِتَٰبِ ٱلْمُنِيرِ
Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកគេបដិសេធនឹងអ្នកនោះ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេបដិសេធ(មិនជឿ)ដែរ។ ពួកគេបាននាំមកនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងបណ្តាគម្ពីរ(ដែលមានការទូន្មាន) ហើយនិងគម្ពីរដែលមានការចង្អុលបង្ហាញ។
Khmer Translation - Islamic Community Development Associationតែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)ជាការ ពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបានគេបដិសេធដែរដែល ពួកគាត់បាននាំមកនូវមុជីហ្សាត់ជាច្រើន និងបណ្ដាគម្ពីរដែលបាន បញ្ចុះ ពីលើមេឃ ហើយនិងគម្ពីរដែលបានបំភ្លឺដ៏ច្បាស់លាស់។