قُلْ أَؤُنَبِّئُكُم بِخَيْرٍ مِّن ذَٰلِكُمْ لِلَّذِينَ ٱتَّقَوْا۟ عِندَ رَبِّهِمْ جَنَّٰتٌ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا وَأَزْوَٰجٌ مُّطَهَّرَةٌ وَرِضْوَٰنٌ مِّنَ ٱللَّهِ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកនូវអ្វីដែលល្អប្រសើរជាងប្រការទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចនោះ នៅឯព្រះជាម្ចាស់របស់ពួកគេ គឺមានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈ និងទទួលបានភរិយាដ៏ស្អាតស្អំជាច្រើន ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះជាម្ចាស់ថែមទៀត។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក អំពីប្រការដែលល្អជាងប្រការទាំងនោះឬទេ? សម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះមានឋានសួគ៌នៅជាមួយម្ចាស់របស់ពួកគេ ដែលមានទនេ្លហូរពីក្រោមវា ដោយពួកគេនៅទីនោះជាអមតៈ ហើយមានភរិយាជាច្រើនដែលមានភាពស្អាតស្អំព្រមទាំងមាន ការយល់ព្រមពីអល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើ នៃខ្ញុំទាំងអស់(របស់ទ្រង់)។