وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ ٱلرُّسُلُ أَفَإِي۟ن مَّاتَ أَوْ قُتِلَ ٱنقَلَبْتُمْ عَلَىٰٓ أَعْقَٰبِكُمْ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ ٱللَّهَ شَيْـًٔا وَسَيَجْزِى ٱللَّهُ ٱلشَّٰكِرِينَ
Khmer Translation - Rowwad Translation Centerព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដូចបណ្តាអ្នកនាំសារទាំងឡាយដែលបានកន្លងផុតទៅកាលពីមុននោះដែរ។ ប្រសិនបើគាត់ស្លាប់ ឬត្រូវបានគេសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(អ៊ីស្លាម)របស់ពួកអ្នកឬ? ហើយជនណាដែលវិលត្រឡប់ចេញពីសាសនារបស់ខ្លួននោះ ពិតប្រាកដណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះបណ្តាអ្នកដែលដឹងគុណ។
Khmer Translation - Islamic Community Development Associationមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដែលអ្នកនាំសារ ជាច្រើនបានកន្លងផុតទៅមុនគាត់ប៉ុណ្ណោះ។ ប្រសិនបើគាត់ទទួល មរណភាព ឬត្រូវបានគេសម្លាប់ តើពួកអ្នកនឹងវិលត្រឡប់ទៅ ក្រោយ(សាសនាដើម)វិញឬ? បើអ្នកណាវិលត្រឡប់ទៅក្រោយ វិញនោះ គឺវាមិនប៉ះពាល់អ្វីដល់អល់ឡោះបន្ដិចណាឡើយ។ ហើយ អល់ឡោះនឹងតបស្នងដល់បណ្ដាអ្នកដែលដឹងគុណ។