caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Aal-i-Imraan វាក្យខណ្ឌ 135

ម៉ាឌីណah · revelation order 89 · 3:135

وَٱلَّذِينَ إِذَا فَعَلُوا۟ فَٰحِشَةً أَوْ ظَلَمُوٓا۟ أَنفُسَهُمْ ذَكَرُوا۟ ٱللَّهَ فَٱسْتَغْفَرُوا۟ لِذُنُوبِهِمْ وَمَن يَغْفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمْ يُصِرُّوا۟ عَلَىٰ مَا فَعَلُوا۟ وَهُمْ يَعْلَمُونَ

Khmer Translation - Rowwad Translation Centerហើយនិងបណ្តាអ្នកដែលកាលណាពួកគេប្រព្រឹត្តបាបកម្ម ឬបំពានលើខ្លួនឯង គឺពួកគេនឹកឃើញដល់អល់ឡោះ។ ពេលនោះ ពួកគេក៏សុំការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនបន្តប្រព្រឹត្តទង្វើនោះទៀតដែរ ខណៈដែលពួកគេដឹងហើយនោះ។
Khmer Translation - Islamic Community Development Associationនិងពួកដែលនៅពេលដែលពួកគេធ្វើអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មាន អ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ ក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70